Sunday, September 12, 2010

ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោមជាង​២០នាក់​​នៅ​ខេត្ដ​តាយនិញ​ប្រទេស​​វៀត​ណាម​​រង​​​ការ​​វាយ​​ប្រហារ​ពី​ពលរដ្ឋ​វៀតណាម​២០០នាក់

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 09 Sep 2010; ក្រោមប្រធានបទ​ : ព័ត៌មាន

មានរបាយការណ៍ថ្មីមួយមកថា ពលរដ្ឋខ្មែរ ក្រោមជាង ២០នាក់ នៅប្រទេសវៀតណាម បានរងការវាយប្រហារ នៅក្នុងពេលបុណ្យ ឯករាជជាតិវៀតណាម កាលពីថ្ងៃទី ២ខែ ក ញ្ញា កន្លងទៅនេះ។ បើតាមការណ៍ឲ្យដឹង ពីស ហព័ន្ធខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា ខ្មែរក្រោមម្នាក់បានស្លាប់ និង២នាក់ទៀត កំ ពុង ព្យាបាល នៅមន្ទីរពេទ្យ ហើយច្រើន នាក់ទៀត បានរងរបួស និងកំពុងលាក់ខ្លួន។ ព្រឹត្ដិការណ៍នេះ បានកើតឡើងនៅក្នុងខេត្ដតាយនិញ ភាគខាងត្បូងប្រទេសវៀតណាម បច្ចុប្បន្ន។ ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ដ៏ធំធេង ដែល​ឥឡូវ​ជា​ប្រទេស​វៀតណាម​ខាង​ត្បូង​បាន​ធ្លាក់​ទៅ​ដៃវៀតណាម​ អស់​ពេល​រាប់​សិប​ឆ្នាំ​មិន​យូរ​ប៉ុន្មាន​នោះឡើយ ក្រោយពី​បារាំង​បាន​ដក​អាណានិគមនិយម​របស់​ខ្លួន​ចេញ​ពី​តំបន់​ឥណ្ឌូចិន ឬ​ហៅ​ថា ដែន​ដីកូសាំងស៊ីន។

ឥឡូវ​ខ្មែរ​ជា​ច្រើន​ពាន់ ច្រើន​ម៉ឺននាក់​ដែល​ជា​​ម្ចាស់​ទឹក​ដី​ បាន​រស់នៅ​ក្នុង​ប្រទេស​វៀតណាម​ជា​លក្ខណៈ​ ជន​ជាតិ​ភាគ​តិច​របស់​វៀត​ណាម​ទៅវិញ។
លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមមានមូលដ្ឋាន នៅអាម៉េរិកបានផ្ដល់ បទសម្ភាសន៍ តាមទូរស័ព្ទឲ្យវិទ្យុអូស្រ្ដាលីក្រុងមែលប៊ិនដឹងថា បុរសខ្មែរក្រោមម្នាក់ឈ្មោះ ចៅ ណែត បានរងការកាប់សម្លាប់រហូតដល់ស្លាប់ នៅក្នុងការវាយប្រហារមួយពីសំណាក់ ពលរដ្ឋវៀតណាម មួយក្រុមមានគ្នា២០០នាក់។

តើរឿងរ៉ាវនេះយ៉ាងណា?លោក ថាច់ ង៉ុកថាច់ ផ្ដល់ការពន្យល់។