មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោមនៅប្រទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃទី ៣០ មិថុនានេះថាស កម្មជនតវ៉ារឿងដីធ្លីម្នាក់ ដែលត្រូវ អាជ្ញា ធរយួនខេត្តឃ្លាំងចាប់ខ្លួនកាលពីចុងខែ ឧសភាកន្លងទៅថ្មី ៗ នេះ ក្រោយពី សកម្ម ជនរូបនេះ និងក្រុមគ្រួសារ ធ្វើដំ ណើរទៅ សួរសុខឪពុកម្តាយឯខេត្តក្រមួន-ស មិន ទាន់ ត្រូវបានគេដោះលែងឲ្យមានសេរី ភាព វិញទេ ។
ព្រះតេជគុណ ថាច់ វ៉ាំងប៊ិន មន្រ្តីសហព័ន្ធ ខ្មែរកម្ពុជាក្រោម បានឲ្យដឹងថាសកម្មជន ដែលត្រូវអាជ្ញាធរយួនព័ទ្ធចាប់ខ្លួននោះឈ្មោះ វិញ បា ភេទប្រុស អាយុ ៤៧ ឆ្នាំ ស្រុកកំ ណើតនៅខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម ។
ព្រះតេជគុណ ថាច់ វ៉ាំងប៊ិន បានឲ្យដឹង ទៀតថា លោក វិញ បា និងក្រុមគ្រួសារ ដែលមានភរិយាឈ្មោះអ្នកស្រី សឺន ធីគីមធូ បានធ្វើដំណើរទៅ សួរសុខទុក្ខ ឪពុកម្តាយចាស់ជរានៅខេត្តក្រមួន-ស ឬយួនហៅគៀនយ៉ាង កាលពីថ្ងៃទី ៣០ ឧសភាកន្លងទៅថ្មី ៗ នេះ ។ នៅពេល ដែលលោក វិញ បា ទៅដល់ខេត្ត ក្រមួន -ស នាវេលាម៉ោង ១១ ល្ងាច ក្រុមប៉ូលិស យួនក្រោមការដឹកនាំរបស់បុគ្គលឈ្មោះ យឿង ថាញ់ហ៊ុង ធ្វើដំណើរទៅ ពីខេត្ត ឃ្លាំង បានចាប់ខ្លួនលោក វិញបានិងប្រពន្ធ ឈ្មោះ សឺន ធីគីមធូ ។ ប៉ុន្តែក្រោយមក ក្រុម អាជ្ញាធរយួនបានធ្វើការ ដោះលែង អ្នកស្រី សឺន ធីគីមធូ ចំណែកលោក វិញ បា ត្រូវគេច្រកពន្ធនាគាររហូតមកដល់សព្វថ្ងៃនេះ ។មន្រ្តីសហព័ន្ធខ្មែរកម្ពុជា ក្រោម ដែលតាមដានហេតុ ការណ៍ខាង លើនេះបានឲ្យទៀតដឹងថា រដ្ឋាភិបាល កុម្មុយនិស្តយួននឹងដាក់គុកលោក វិញ បា រយៈពេល ៣ ខែ ដោយគេចោទប្រកាន់ ពី បទឆក់ឱកាសយកចំណេញ សិទ្ធិប្រជា ជន បំផ្តិចបំផ្លាញគោលនយោបាយបក្ស និងរដ្ឋ ។ទាក់ទឹននឹងការចាប់ ខ្លួន លោក វិញ បា ជនជាតដើមខ្មែរកម្ពុជាក្រោម កំណើត នៅខេត្តឃ្លាំងនេះដែរ លោក អាង ចន្ទ ឫទ្ធិ នាយប្រតិបត្តិអង្គការ ការពារសិទ្ធិ មនុស្សនៅកម្ពុជា បានមានប្រសាសន៍ថា ការចាប់ខ្លួនលោក វិញ បា គឺជាសកម្មភាព មិនគោរសិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោម គឺសិទ្ធិតវ៉ាទាមទារដីធ្លីដែលជាកម្មសិទ្ធិរបស់ពួកគាត់ ។ ហើយសកម្មភាពនេះ មិនបានត្រឹមត្រូវ តាម សន្ធិសញ្ញាអន្តរជាតិ និងច្បាប់ យៀក ណាម ។ លោក អាង ចន្ទឬទ្ធិ មានប្រ សាសន៍ បន្តទៀតថា“ពួកគាត់ដែលក្រោក ឡើងទាម ទារដីស្រែកន្លងមក គឺដើម្បីឲ្យ អាជ្ញាធរវៀតណាមរកដំណោះស្រ័យនិងប្រ គល់ដីស្រែចំការជូនពួកវិញព្រោះថាដីស្រែទាំង អស់នោះជាកម្មសិទ្ធិរបស់ពួកគាត់ ។ ហើយការដកហូតដីស្រែចំការពួកគាត់បែបនេះ ក៏ជាមូលហេតុដែលនាំធ្វើឲ្យពួកគាត់គ្មានចំណីអាហារគ្រប់គ្រាន់ដើម្បីហូបចុក ក៏ដូចជាបំបិទនៅសិទ្ធិសេរីកាន់កាប់ដីធ្លីដែរ”។
លោក អាង ចន្ទឫទ្ធិ ដែលបានតាមដាន ឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្រោម និងកម្ពុជាយ៉ាងយកចិត្តទុកដក់បំផុតនោះមានប្រសាសន៍បន្ថែមថា ប្រទេសយៀក ណាម គួរតែដោះលែងស កម្ម ជនតវ៉ាដីធ្លី និងបញ្ឈប់ការរើសអើងក្នុង សង្គមយៀកណាម ។អ្វីដែលរដ្ឋាភិ បាលយៀកណាមធ្វើនោះ គួរតែការពារ សុវត្ថិភាពពួកគាត់ និងផ្តល់សិទ្ធិសេរីភាព ឲ្យពួកគាត់ ។
សូមរំលឹកជូនថា លោក វិញ បា និងប្រជាពលរដ្ឋមួយចំនួនផ្សេងទៀតនៅខេត្តឃ្លាំង តែងប្រមូលផ្តុំគ្នាតវ៉ារឿងដីធ្លីជាញឹកញាប់ ក្នុងគោលបំណងជំរុញឲ្យអាជ្ញាធរ នៃរដ្ឋអំណាចយួនប្រគល់ដីធ្លី ដែលបានរឹបអូសយកជូនទៅប្រជាកសិករខ្មែរក្រោមវិញ ។ ជំនួសនឹងការតវ៉ាឲ្យសងដីធ្លីកសិកម្មនោះ រដ្ឋាភិបាលយួនតែងចោទប្រកាន់រូបលោកថា ជាមេក្លោងដឹកនាំក្រុមអ្នកតវ៉ា ដែលធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម និងឆ្លៀតយកសិទ្ធិពលរដ្ឋ បះបោរប្រឆាំងនឹងគោលនយោ-បាយបក្ស ៕
Thursday, July 9, 2009
Saturday, July 4, 2009
Wednesday, June 24, 2009
សួស្ដី មិត្ត ទាំង អស់
ខ្ញុំមានចម្ងល់មួយ ថា ដីកម្ពុជាក្រោមដែលជាអតីតដីខ្មែរនោះត្រូវបាត់បង់ បន្តិចម្ដងៗ ជាច្រើនសតវត្សរ៍មកនោះ គឺតាំងពីរាជ្យព្រះបាទជ៍យជេដ្ឋាទី ២ នៅសតវត្សរ៍ទី ១៧ ម្លេះ គឺយួនកាន់កាប់ បន្តិច ម្ដងៗ ជាយូរយាមកហើយ ចំណែក ឯ កោះត្រល់ ក៏ យួនយកទៅកាន់កាប់ ជាយូរមកហើយ ។
ក្នុងរវាងឆ្នាំ ១៨៤០ សៀម និង យួន បានហែកស្រុកខ្មែរជាពីរ ចែកគ្នា ស្រុកខ្មែរបាត់បង់ ឯករាជ្យ មិនត្រឹមតែកម្ពុជាក្រោមទេដែលត្រូវបាត់បង់ គឺកម្ពុជាសព្វថ្ងៃ ក៏ ត្រូវពួកស្រុក ជិតខាងយើង យកទៅ កាន់កាប់ដែរ ។ យ៉ាងនេះហើយទើប ព្រះបាទអង្គឧួងសរសេរសំបុត្រទៅរាជាធិរាជNapoléon III ឲ្យ មកការពារខ្មែរ តែអង្គឧួង ក៏ សុគតទៅនៅឆ្នាំ ១៨៦០ ទើបបុត្រព្រះអង្គ គឺ ព្រះបាទនរោត្តម ក៏បានព្រម ព្រៀងចុះហត្ថលេខាយល់ព្រមឲ្យ បារាំងមកធ្វើជាអាណាព្យាបាល នៅថ្ងៃ ទី ១១ សីហា ១៨៦៣ ។
ពេលបារាំងមកត្រួតយើងនោះ ទឹកដីកម្ពុជាក្រោម និងកោះត្រល់ ត្រូវយួនកាន់កាប់ រួចទៅហើយ កាល នោះដូនតាយើង សុខចិត្តឲ្យបារាំងត្រួតយើង ជាជាងឲ្យ សៀម និង យួន ត្រួតយើង ។ ខ្ញុំមិនយល់ទេ ដោយចោទថាបារាំង យកដីកម្ពុជាក្រោមទៅ ឲ្យយួននៅឆ្នាំ ១៩៤៩ នោះព្រោះថាយួន យកទៅកាន់ កាប់មុនបារាំងមកដល់ឥណ្ឧូចិន រាប់សឹប រាប់រយឆ្នាំទៅហើយ ។
ពឹតមែនហើយថា គួរឲ្យស្ដាយស្រណោះ ទឹកដីកម្ពុជាក្រោមណាស់ ប៉ុន្តែឲ្យតែយើង ចេះថែរក្សា ព្រំដែន សព្វថ្ងៃនេះឲ្យបានគង់វង្សទៅ ល្អណាស់ទៅហើយ តើយើង ចង់ទាមទារដីកម្ពុជាក្រោម មកវិញ ឬ យ៉ាង ណា? កុំភ្លេចថា ប៉ុល ពត ទាមទារយក ដីកម្ពុជាក្រោមមកវិញ ទើបនាំទ៍ពទៅវាយប្រហារស្រុកយួន ដែលយួនបានលេស ចូលមកវាយប្រហារ កាន់កាប់ស្រុកខ្មែរអស់រយៈពេល ១០ ឆ្នាំ ។ តើយើងចង់ ធ្វើសង្គ្រាមទៀត ឬ ? យើងចង់ឲ្យគេ មកកាន់កាប់ស្រុកយើងម្ដងទៀត ឬ ?
ខ្ញុំយល់ហើយ ចំពោះចិត្ត គំនិត ស្នេហាជាតិ របស់បងប្អូនយើង ប៉ុន្តែគួរយើងខំកសាងជាតិ រក្សាបូរណ ភាពទឹកដី បច្ចុប្បន្ននេះ ឲ្យបានគង់វង្សនោះ ជាជាការប្រសើរណាស់ទៅហើយ។ ជនជាតិខ្មែរយើង បាន បង្ហូរឈាមអស់ច្រើនណាស់ទៅហើយ គួរធ្វើយ៉ាងណាឲ្យចៀសវៀង សង្គ្រាមទៀត នេះគឺគ្រាន់តែជាមតិ ដ៏ ស្ដួចស្ដើងរបស់ខ្ញុំតែប៉ុណ្ណោះ ។
ដោយមិត្តភាព និង ភាតរភាព
Friday, June 5, 2009
អាជ្ញាធរវៀតណាមបន្តឃុំខ្មែរក្រោមម្នាក់ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី
ដោយ សុខ សេរី
2009-06-04
ដោយ សុខ សេរី
2009-06-04
ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមម្នាក់រស់នៅស្រុកអណ្តូងទឹក ខេត្តឃ្លាំង ដែលត្រូវបាននគរបាលវៀតណាមចំនួន១០នាក់ចាប់ខ្លួនកាលពីចុងខែឧសភាកន្លងទៅនេះទាក់ទងនឹងរឿងទំនាស់ដីធ្លីនោះគឺមិនទាន់បានដោះលែងឲ្យមានសេរីភាពវិញនៅទ្បើយទេរហូតមកដល់ពេលនេះ។
ព្រះភិក្ខុសង្ឃខែ្មរកម្ពុជាក្រោម ព្រះនាម ថាច់ វិមាន ព្រះជន្មាយុ៤៣ឆ្នាំ និងជាសមាជិកសហព័ន្ធខែ្មរកម្ពុជាក្រោមប្រចាំនៅក្នុងប្រទេសកម្ពុជាដែលបានតាមដានរឿងនេះបានមានពុទ្ធដីកាថា ៖ «ឃើញថានេះ គឺជាការរំលោភសិទ្ធិធ្ងន់ធ្ងរជាទីបំផុត ហើយបើសិនណាមានការដោះស្រាយឬមិនមានការដោះស្រា យក៏ត្រូវតែឆ្លើយតបនូវការស្នើសុំ ការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរក្រោមដែលជាម្ចាស់ទឹកដី ហើយជាជន ជាតិដើមហ្នឹងផងដែរ មិនមែនថាយកអាជ្ញាយកទៅគាបសង្កត់ហើយដើម្បីសម្លុតបំភ័យខុសទៅនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសវៀតណាមបានចែងហ្នឹងទេ»។
ភរិយារបស់លោក វិន បា ដែលរងការចាប់ខ្លួនដោយនគរបាលវៀតណាម សុំមិនប្រាប់ឈ្មោះបានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទតាមសំនៀងដូច្នេះថា ៖ «ប្ដីខ្ញុំ វិន បា កំពុងជាប់គុក ខ្ញុំខ្លាចហើយ ខ្ញុំមិនហ៊ាននិយាយទេ ខ្ញុំទៅស្រុកហើយ។ ខ្ញុំសុំឲ្យមេឃដីជួយប្ដីខ្ញុំផង សុំកុំសួរខ្ញុំទៀតខ្ញុំមិនហ៊ាននិយាយទេ ខ្ញុំខ្លាចណាស់លោកអើយ!»។ព្រះភិក្ខុ ថាច់ វិមាន ក៏បានមានពុទ្ធដីកាបញ្ជាក់បន្តទៀតថា ក្រុមគ្រួសារខែ្មរកម្ពុជាក្រោមដទៃទៀតនៅខេត្តនានាលើទឹកដីខែ្មរកម្ពុជាក្រោមនោះកំពុងតែមានការភ័យខ្លាច។
ផ្អែកតាមប្រភពពីក្រុមអ្នកតាមដាននិងឃ្លាំមើលស្ថានការណ៍រស់នៅរបស់ខែ្មរកម្ពុជាក្រោមបានឲ្យដឹងថា លោក វិន បា អាយុ៤៧ឆ្នាំ ជាកសិករខ្មែរកម្ពុជាក្រោម និងធ្លាប់បានចូលរួមនៅក្នុងការតវ៉ាទាមទារដីធ្លីកាលពីឆ្នាំ២០០០កន្លងរៀងមក ត្រូវបាននគរបាលវៀតណាមចំនួន១០នាក់បានចាប់ខ្លួនកាលពីថៃ្ងទី៣០ ខែឧសភាកន្លងទៅនេះ ដោយសារតែលោកធ្លាប់បានចូលរួមក្នុងការទាមទារដីធ្លីជាច្រើនរយហិកតារ សម្រាប់គ្រួសារខែ្មរកម្ពុជាក្រោមជាច្រើនរយគ្រួសារ ដែលរងការបាត់បង់ដីធ្លីកាលពីឆ្នាំ១៩៧៩មកម៉្លេះ នៅគ្រាដែលមានការវាយប្រយុទ្ធគ្នារវាងកងទ័ពវៀតណាមនិងកងទ័ពខែ្មរក្រហមបានធ្វើឲ្យរដ្ឋាភិបាលវៀតណាមរឹបយកដីធ្លីនោះនៅគ្រាដែលពួកគាត់រត់គេចពីការវាយប្រយុទ្ធគ្នានោះ។
គេកត់សម្គាល់ឃើញថា ការចាប់ខ្លួន លោក វិន បា ជាខែ្មរកម្ពុជាក្រោម កាលពីថៃ្ងទី៣០ ខែឧសភាកន្លងទៅនេះ បានធ្វើទ្បើងនៅមុនពេលដែលសហព័ន្ធខែ្មរកម្ពុជាក្រោមពិភពលោកកំពុងតែរៀប ចំការតវ៉ាដោយ សន្តិវិធីដោយខែ្មរកម្ពុជាក្រោមនានានៅក្នុងប្រទេសបារាំង សហរដ្ឋអាមេរិក កាណាដា និងអូស្រ្តាលី ព្រមទាំងប្រទេសកម្ពុជាផង ដើម្បីរំឭកខួប៦០ឆ្នាំនៃការបាត់បង់ទឹកដីខែ្មរកម្ពុជាក្រោមកាលពីថៃ្ងទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយសារតែអាណានិគមបារាំងបានកាត់ទឹកដីខែ្មរកម្ពុជាក្រោមឲ្យទៅវៀតណាមកាន់កាប់ដោយគ្មានការយល់ព្រមពីខ្មែរឡើយ៕
Subscribe to:
Posts (Atom)

